លោក ញឹក ប៊ុនឆៃ សារភាព​កំហុស​ ដែល​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សម្តេច ហ៊ុន សែន

  • 2017-08-17 03:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​សម្តែង​នូវ​ការ​សារភាព​កំហុស​របស់​ខ្លួន ដែលបាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ ចំពោះ​សម្តេច ហ៊ុន សែន។ នេះបើ​តាម​លិខិត​របស់​លោក ផ្ញើជូន​សមាជិក​គណបក្ស​ខ្មែរ​រួបរួមជាតិ កាលពី​ថ្ងៃទី១៦​សីហា។

លោក ញឹក ប៊ុនឆៃ បាន​បង្ហាញ​ការ​សោកស្តាយ​ថា ដោយសារ​តែ​ការ​សម្រេច​ចិត្ត​ខុសឆ្គង​របស់​លោក បាននាំ​មកនូវ​ផលវិបាក និងការ​ខូចខាត​ប្រយោជន៍​របស់​គណបក្ស និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព បាត់បង់​តួនាទី មុខតំណែង និង​អនាគត។

នៅក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា ចំពោះ​វាសនា​អនាគត​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺលោក ញឹក ប៊ុនឆៃ ប្រគល់​ជូន​ទៅ​សមាជិក​ទាំងអស់ ពិចារណា និង​សម្រេច​តាមបែប​ប្រជាធិបតេយ្យ។ លោកបាន​ជំរុញឲ្យ​អ្នកគាំទ្រ​គណបក្សខ្មែរ​រួបរួម​ជាតិ កុំ​ងាករេ​ទៅតាម​ការ​អូសទាញ ឬ​ឃោសនា​បំភ័ន្ត​មតិ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​ឲ្យសោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;