បេក្ខភាព​ដណ្ដើម​ពាន FIFA Best Player មាន​កីឡាករ​ Real Madrid ច្រើន​ជាងគេ

  • 2017-08-18 03:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខភាព​កីឡាករ​ទាំង ២៤នាក់ ដណ្ដើម​ពាន​រង្វាន់ The Best Fifa Men’s Player ត្រូវ​បាន​ FIFA ប្រកាស​ឲ្យ​ដឹងហើយ​កាលពីយប់មិញ​នេះ ដែល​ក្នុង​នោះ​មាន​​កីឡាករ​មក​ពី​ក្លឹប Real Madrid ច្រើន​ជាង​គេ។ បេក្ខភាព​ទាំង ២៤នាក់ មាន​ដូច​ខាងក្រោម៖

កីឡាករទាំង ២៤នាក់
**មក​ពី Real Madrid (៧នាក់)** ៖ Daniel Carvajal (អេស្ប៉ាញ), Toni Kroos (អាល្លឺម៉ង់), Marcelo (ប្រេស៊ីល), Luka Modric (ក្រូអាត), Keylor Navas (កូស្ដារីកា), Sergio Ramos (អេស្ប៉ាញ), Cristiano Ronaldo (ព័រទុយហ្គាល់)

មកពី Barcelona (៣នាក់) ៖ Luis Suárez (អ៊ុយរុយហ្គាយ), Andrés Iniesta (អេស្ប៉ាញ), Lionel Messi (អាហ្សង់ទីន)

មកពី Bayern Munich (៣នាក់) ៖ Robert Lewandowski (ប៉ូឡូញ), Manuel Neuer (អាល្លឺម៉ង់), Arturo Vidal (ស៊ីលី)

មកពី Juventus (២នាក់) ៖ Gianluigi Buffon (អ៊ីតាលី), Paulo Dybala (អាហ្សង់ទីន)

មកពី Chelsea (២នាក់) ៖ Eden Hazard (បែលហ្សិក), N’Golo Kanté (បារាំង)

កីឡាករ ៧នាក់​ផ្សេងទៀត មានដូចជា៖ Pierre Aubameyang (ហ្គាបុង, Borussia Dortmund), Leonardo Bonucci (អ៊ីតាលី, AC Milan), Antoine Griezmann (បារាំង, Atlético Madrid), Zlatan Ibrahimovic (ស៊ុយអែត, Manchester United), Harry Kane (អង់គ្លេស, Tottenham Hotspur), Neymar (ប្រេស៊ីល, Paris Saint-Germain), Alexis Sánchez (ស៊ីលី, Arsenal)។

កីឡាករ​ទាំង ២៤នាក់ នឹងត្រូវបោះឆ្នោត​ជ្រើសរើស​ដោយ​គ្រូ​បង្វឹក​ជម្រើសជាតិ ប្រធាន​ក្រុមជម្រើសជាតិ អ្នក​សារព័ត៌មាន និងអ្នកគាំទ្រ ​ដែល FIFA ជ្រើសរើស។ លទ្ធផល​នឹង​ត្រូវប្រកាស​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុងឡុងដុង ប្រទេសអង់គ្លេស៕

Ronaldo អ្នកឈ្នះ​កាលពីឆ្នាំមុន

ប្រភព៖ FIFA ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;