ដឹង​ថ្ងៃ​ចេញ​ផ្លូវការ​ និង​បន្ទះ​ឈីបរបស់ Google Pixel 2

  • 2017-08-24 04:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pixel 2 និង Pixel XL 2 ដែល​ជា​ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។

២​ម៉ូដែល​ថ្មី​នេះ នឹង​ត្រូវ​បំពាក់​បន្ទះ​ឈីប​ស៊េរី​ខ្ពស់​បំផុត​ដែល​មិន​ទាន់​ចេញ​លក់​នៅ​លើ​ទីផ្សារ​គឺ Snapdragon 836។ នេះ​អាច​បង្ហាញ​បាន​ថា Pixel 2 និង Pixel XL 2 នឹង​មាន​កម្លាំង​ម៉ាស៊ីន​ដំណើរការ​លឿន​ជាង​កំពូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ដទៃ​នា​ពេល​បច្ចុប្បន្ន ព្រោះ​ថា​ស្មាតហ្វូន​ភាគ​ច្រើន​កំពុង​ប្រើ Snapdragon 835។

តាម​ការ​បែកធ្លាយ​កន្លង​មក Pixel 2 មាន​អេក្រង់ ៥​អ៊ីញ ដោយ​មាន​ការ​សហការ​ផលិត​ដោយ HTC ខណៈ Pixel XL 2 មាន​ទំហំ ៦​អ៊ីញ ផលិត​ដោយ LG។ លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ទៀត មិន​ទាន់​បង្ហាញ​ច្បាស់ការ​នៅ​ឡើយ​ទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;