ចាប់បាន​ពលរដ្ឋ​ខ្មែរ១១​នាក់ លួច​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ

  • 2017-08-25 02:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំង​ល្បាត​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ចុះ​បង្ក្រាប​ប្រជា​ពលរដ្ឋ​លួច​ឆ្លង​ដែន​កាប់​ឈើ​ក្រញូង ក្នុង​ទឹកដី​ប្រទេស​ថៃ ចំនួន ១១​នាក់ លើ​ខ្នង​ភ្នំ​ដងរែក នៅ​ចំណុច​ភូមិសាស្ត្រ​បង្គោល​សីម៉ា​លេខ​១២។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ដងទង់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ វត្ថុតាង​ដែល​ចាប់​បាន រួមមាន ឈើ​១១​សំពាយ ស្មើ​នឹង ៤០០​គីឡូក្រាម ពូថៅ​១១​ដើម និង​រណា​ចំនួន​៣។ បច្ចុប្បន្ន ទាំង​មនុស្ស​និង​វត្ថុតាង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;