ម្ចាស់បទ "Shape of You" ទទួលបានពានរង្វាន់ពិសេសមួយ កាលពីយប់មិញ
- 2017-08-28 03:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ "Shape of You" ទទួលបានពានរង្វាន់ពិសេសមួយ កាលពីយប់មិញ
ចន្លោះមិនឃើញ
ស្ថិតក្នុងកម្មវិធី Video Music Awards (VMAs) 2017 របស់ MTV កាលពីយប់មិញ តារាចម្រៀងអន្តរជាតិល្បីឈ្មោះ Ed Sheeran បានឆក់យកពានរង្វាន់ពិសេសបានមួយគឺ ពានសិល្បករល្អប្រចាំឆ្នាំ "Artist of the Year"។
ក្រៅពី Ed Sheeran បេក្ខភាពសិល្បករក្នុងការដណ្ដើមយកពាន "Artist of the Year" រួមមាន Bruno Mars, Kendrick Lamar, Ariana Grande, The Weeknd និង Lorde។ សូមបញ្ជាក់ថា នេះជាពានរង្វាន់លើកទី២ហើយរបស់តារាចម្រៀងសញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះ ក្នុងកម្មវិធី VMAs៕