អស្ចារ្យ ឃីម ឌីម៉ា ផ្ដួល​ថៃ​ដណ្ដើម​យក​មេដាយ​មាស​ទី២ ឲ្យ​កម្ពុជា​បាន​ហើយ​!

  • 2017-08-29 06:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​គុន​ខ្មែរ ឃឹម ឌីម៉ា បាន​ដណ្ដើម​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ បន្ទាប់ពី​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ ដោយ​ពិន្ទុ ២៩-២៨ នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ វិញ្ញាសា​ប្រដាល់​សេរី ប្រភេទ​ទម្ងន់៦៣,៥ គីឡូក្រាម អម្បាញ់មិញ​នេះ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ លទ្ធផល​នេះ មាន​ន័យ​ថា កម្ពុជា​ទទួល​បាន​មេដាយ​មាស​ទី​២ នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៧ ​នេះ​ បន្ទាប់​ពីប៉េតង់​វាយគូ​នារី។

នេះ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ បន្ទាប់ពី​ថៃ​បាន​នាំមុខ​នៅ​ក្នុង​ទឹក​ទី​មួយ។ ប៉ុន្តែទឹកទីពីរ ឃីម ឌីម៉ា បានប្រមូលស្មារតីវិញ នឹងបានវាយយកឈ្នះពិន្ទុវិញ និងបន្តឈ្នះទៀតក្នុងទឹកទីបី។

សូម​​បញ្ជាក់​​ថា ជើង​ខ្លាំង ឌីម៉ា បាន​វាយ​ហ្វីលីពីន​ឲ្យ​សន្លប់​ក្នុង​ទឹិក​ទីពីរ កាលពី​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ​ពាក់ព័ន្ធ

ម៉ឺន សុភា ចាញ់​ថៃ យក​បាន​មេដាយ​ប្រាក់​ឲ្យ​កម្ពុជា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;