ស៊ន សៀវម៉ី និង​អត្តពលិក​កម្ពុជា​ដទៃទៀត បាន​មក​ដល់​មាតុភូមិ​វិញ​ព្រឹក​នេះ

  • 2017-08-30 04:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី​២៩ លើ​វិញ្ញាសា​តេក្វាន់ដូ​ប្រភេទ​ទម្ងន់ក្រោម ៧៣​គីឡូក្រាម និង​អត្តពលិក​កម្ពុជា​ផ្សេងៗ​ទៀត បាន​ត្រឡប់​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ម៉ោង​ ១០:៣០ នាទីព្រឹកថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧ នេះ​។

លោក ហង្ស ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​អនាគត ក្រសួង​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ជាពិសេស​កីឡា​តេក្វាន់ដូ ដោយ​បញ្ចូន​កីឡាករ​ទៅ​ហ្វឹតហាត់​នៅ​កូរ៉េ និង​អញ្ជើញ​កីឡាករ​កូរ៉េខាងត្បូង​មក​ប្រកួត​មិត្តភាព​នៅ​កម្ពុជា ដើម្បី​កីឡាករ កីឡាការិនី​កម្ពុជា ទទួល​បាន​ឱកាស និង​បទ​ពិសោធន៍ សម្រាប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​លើ​ពិភពលោក​។

សូម​បញ្ជាក់​ថា ក្រៅពី​មេដាយ​មាស​របស់ ស៊ន សៀវម៉ី កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន ២គ្រឿង​ទៀត ដោយ​កីឡា​ការិនី​កូន​កាត់​អាមេរិក Cassie Tubbs និង​កីឡាករ-កីឡាការិនី​សម្ដែង​គូ ទួន ណាវុធ និង ស៊ីម រចនា៕

កីឡាការិនី Cassie Tubbs
កីឡាករ ទួន ណាវុធ និង កីឡាការិនី ស៊ីម រចនា

រូបភាព៖ NOCC

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;