ស៊ន សៀវម៉ី ថា ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ភ័យ​ជាង​វគ្គ​ផ្តាច់ព្រ័ត្រ

  • 2017-08-30 04:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​នា​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧​នេះ វីរ​កីឡា​ការិនី​កម្ពុជា ស៊ន សៀវម៉ី បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ដណ្ដើម​មេដាយ​មាស​មួយ​គ្រឿន សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ម្សិលមិញ។

ស៊ន សៀវម៉ី បាន​លើកឡើង​ថា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់នឹង​កីឡា​ការិនី​ម៉ាឡេស៊ី នាង​មាន​ការ​ព្រួយ​បារម្ភ​ជាង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់​នឹង​កីឡា​ការិនី​ហ្វីលីពីន​ទៅ​ទៀត ​ព្រោះ​ខ្លាច​មាន​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ការ​ផ្ដល់​ពិន្ទុ ដោយ​គណៈកម្មការ និង​អាជ្ញាកណ្ដាល។ យ៉ាង​ណា​មិញ វីរកីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា ការ​ជួប​ហ្វីលីពីន​មាន​ការ​លំបាក​ជាង ​ព្រោះ​កីឡា​ការិនី​ហ្វីលីពីន មាន​បច្ចេកទេស​ខ្ពស់​ជាង​ខ្លួន​។

គួរ​រម្លឹក​ថា ស៊ន សៀវម៉ី បាន​បំបាក់​កីឡា​ការិនី​ម្ចាស់​ផ្ទះ Nurul Nur Hafizza ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ វិញ្ញាសា​តេក្វាន់ដូ​ទម្ងន់​ក្រោម ៧៣​គីឡូក្រាម ដោយ​ពិន្ទុ ១៤ ទល់នឹង ៣ និង​បន្ត​យក​ឈ្នះ​កីឡា​ការិនី​ហ្វីលីពីន Kirstie Elaine Alo នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ពិន្ទុ ១៣ ទល់​នឹង ៦ ៕

រូបភាព៖ NOCC

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;