សកម្មភាព​ទាក់ទាញ​មួយ​របស់​អ្នកចាត់ការ​ក្រុមថៃ​​ដ៏​ស្រស់​ស្អាត​ យប់មិញ

  • 2017-08-30 06:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រី Watanya Wongopasi អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ U22 ថៃ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ស្នេហា​កីឡា​បាល់ទាត់ បន្ទាប់ពី​អ្នក​ចាត់​ការ​ស្រី​ដ៏​ស្រស់​ស្អាត​រូបនេះ បាន​សម្រក់​ទឹកភ្នែក ក្រោយ​ពី​ក្រុម​ថៃ​យក​ឈ្នះ​ម៉ាឡេស៊ី ដោយ​លទ្ធផល ១-០ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​យប់មិញ។

អ្នកស្រី Watanya ទើបតែ​ត្រូវ​តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បុរស​ថៃ បាន​រយៈ​ពេល ១ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ចាត់​ការ​ដែល​មាន​កូន​ពីរ​នាក់​រូបនេះ តែងតែ​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្រុម​អ្នក​ប្រមាញ់​រូបថត ក្នុង​ការ​ប្រកួត​នានា។

ជ័យជម្នះ​យប់​មិញ ធ្វើឲ្យ​ថៃ​ក្លាយជា​ម្ចាស់​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ៣​លើក​ចុងក្រោយ និង​ជា​ម្ចាស់​មេដាយ​មាស​ជា​លើក​ទី​១៦ ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;