អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បាតុកម្មរបស់រណសិរ្សរំដោះជាតិខ្មែរមិនមានច្បាប់ នឹងធ្វើការបំបែក
- 2017-09-02 06:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បាតុកម្មរបស់រណសិរ្សរំដោះជាតិខ្មែរមិនមានច្បាប់ នឹងធ្វើការបំបែក
ចន្លោះមិនឃើញ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់តុលាការជា គឺអំពើមួយប្រឆាំងនឹងច្បាប់ ហើយបើការធ្វើបាតុកម្មមិនមានការអនុញ្ញាត អាជ្ញាធរមានដែនសមត្ថកិច្ច ឬក៏វិធានទប់ស្កាត់ និងបំបែក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ចំពោះអ្នកដឹកនាំធ្វើបាតុកម្មដែលមិនទទួលការអនុញ្ញាតពីអាជ្ញាធរដែនដីទេ អ្នកដែលដឹកនាំធ្វើនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ អាជ្ញាធរមានដែនសមត្ថកិច្ច ឬក៏វិធានទប់ស្កាត់ និងបំបែកបាតុកម្ម រាល់តម្លៃណាក៏ដោយ ក៏ត្រូវធ្វើដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ។ បាតុកម្មជាសិទ្ធិ ក៏ប៉ុន្តែអ្នកដែលរៀបចំបាតុកម្មនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋ ហើយបើមិនសហការជាមួយអាជ្ញាធរទេ គេនឹងទទួលខុសត្រូវតាមច្បាប់។ ប៉ុន្តែសកម្មភាពនៃការធ្វើបាតុកម្មប្រឆាំងនិងសេចក្តីសម្រេចរបស់តុលាការ គឺជាការរំលោភច្បាប់ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ» ។
រណសិរ្សរំដោះជាតិខ្មែរ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមធ្វើបាតុកម្មជាមួយខ្លួនដើម្បីទាមទារឲ្យដោះលែងសមាជិករណសិរ្សរំដោះជាតិខ្មែរ សកម្មជនដីធ្លី និងមេដឹកនាំគណបក្សនយោយដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឲ្យមានសេរីភាពឡើងវិញ។