ប្រកួត​ប៉េតង់​ពាន​សម្ដេច ស ខេង ចាប់ផ្ដើម​ដើម​ខែ​៩​នេះ

  • 2017-09-04 09:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ប៉េតង់ ពាន​រង្វាន់​សម្ដេច ស ខេង ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០១៧។

ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី៨ ដល់ ១១ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទីលាន​កីឡា​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ។ ការ​ប្រកួត​ចែក​ជា ៧​វិញ្ញាសាគឺ

  • វិញ្ញាសា​ផ្នែក​បុរស ៣ទល់៣ (ពាន​ធំ)

  • វ័យ​ចាស់ ៣​ទល់​៣ (អាយុ ៥៥​ឆ្នាំ​ឡើង)

  • នារី ៣​ទល់​៣ (មិន​កំណត់​អាយុ)

  • យុវជន​ឯកត្តជន (អាយុ​ក្រោម ១៧​ឆ្នាំ)

  • យុវនារី​ឯកត្តជន (អាយុ​ក្រោម ១៧​ឆ្នាំ)

  • ចម្រុះ​យុវជន យុវនារី ៣​ទល់​៣ (យុវជន ៣ យុវនារី ១)

  • និង បុរស ៣ទល់៣ ពាន​សមាគម (ក្រុម​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​ពី​លេខ១ ដល់​លេខ​៨ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​ធំ)

ការ​ចាប់ឆ្នោត​ប្រកួត នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;