ក្រុម​របស់ Honda ប្រកាស​រើស​បេក្ខជន ដែល​ចង់​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​អាជីព

  • 2017-09-04 09:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​នៅ​លីគ​លំដាប់​ទី​ពីរ​កម្ពុជា Soltilo Angkor FC បាន​ប្រកាស​ជ្រើសរើស​បេក្ខភាព គ្រប់​ជាតិ​សាសន៍ ដើម្បី​ដាក់​ពាក្យ ដើម្បី​ទទួល​បាន​ការ​ធ្វើ​តេស្ត​សមត្ថភាព ក្លាយ​ជា​កីឡាករ​អាជីព សម្រាប់​ការ​ត្រៀម​រដូវ​កាល​ថ្មី ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ក៏​ដូច​ជា​ពាន Hun Sen Cup ផង​ដែរ។

សូម​បញ្ជាក់​ថា Soltilo Angkor ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​តារា​បាល់ទាត់​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda ដែល​បច្ចុប្បន្ន កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប CF Pachuca នៅ​លីគ​កំពូល​ប្រទេស​ម៉ិកស៊ីកូ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;