Mbappe, Neymar និង Cavani ក្រឡុក​ពេញ​ទីលាន​ពេល​ជួប Metz

  • 2017-09-09 05:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ចំណូល​ថ្មី Kylian Mbappe ព្រម​ទាំង Neymar និង Edinson Cavani បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន បន្ទាប់​ពី​ក្រុម PSG បាន​បំបាក់​ក្រុម​បាត​តារាង Metz ដោយ​លទ្ធផល ១-៥ កាលពី​យប់មិញ។

Mbappe ដែល​នឹង​មាន​តម្លៃ​ខ្លួន ១៦៦​លាន​ផោន​នៅ​ដើម​រដូវ​កាល​ក្រោយ បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ដោយ​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់ ខណៈ​កីឡាករ​តម្លៃ​ខ្ពស់​ជាង​គេ​លើ​លោក (១៩៨​លាន​ផោន) Neymar បាន​រក​គ្រាប់​ទី​បួន​របស់​ខ្លួន នៅ​ក្នុង ៤​ប្រកួត។ ចំណែក Cavani ដែល​មាន​តម្លៃ ៥៥លាន​ផោន​កាល​ពី​៤ឆ្នាំ​មុន ធ្វើ​បាន ២​គ្រាប់។

Metz ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ក្នុង ៤​ប្រកួត​កន្លង​ទៅ ចាប់​ពី​បើក​រដូវ​កាល​ថ្មី បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​ភ្ញៀវ បន្ទាប់ពី​ស៊ុត​គ្រាប់​តាម​ស្មើ ១-១ ដោយ Emmanuel Riviere ។ ប៉ុន្តែ​ម្ចាស់​ផ្ទះ​ ត្រូវ​បាន PSG គ្រប​ដណ្ដប់​ស្ទើរ​ទាំង​ស្រុង ក្រោយ​កីឡាករ​ម្នាក់​របស់​ខ្លួន​ទទួល​បាន​កាត​ក្រហម។

៥ប្រកួត​កន្លង​ទៅ PSG មាន ​១៥ពិន្ទុ​ពេញ និង​ឈរ​នៅ​លើ​កំពូល​តារាង​លីគ​កំពូល​បារាំង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

;