មកដឹង​តម្លៃ​រថយន្ត​ស៊េរី​ខ្ពស់ ​របស់​តារា​ស្រី​ល្បីៗ ៤ដួង

  • 2017-09-13 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្តែង និង​តារា​ចម្រៀង​ល្បីៗ ៤ដួង រួមមាន កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ម៉ាក សែនសូនីតា កញ្ញា សុខ ពិសី និង កញ្ញា ទេព បូព្រឹក្ស បាន​បង្ហាញ​ពី​រថយន្ត​ដ៏​ទំនើប​របស់​ខ្លួន ដែល​សុទ្ធតែ​មាន​តម្លៃ​ខ្ពស់។

១. ឱក សុគន្ធ​កញ្ញា

តារា​ចម្រៀង​ស្រី​ដ៏ល្បី​រូបនេះ បាន​បង្ហោះ​រូបភាព​រថយន្ត​មួយ​សន្លឹក​លើ Instagram របស់​ខ្លួន ប៉ុន្តែ​មិន​បញ្ជាក់​ថា​ជា​រថយន្ត​ម៉ាកអ្វី​នោះទេ។ បើតាម​វិបសាយ Autobodia បាន​សន្និដ្ឋាន​ថា នោះ​គឺ​ជា​រថយន្ត​ម៉ាក Kia Grand Carnival ដែល​មាន​តម្លៃ​ចន្លោះ​ពី ៦ ទៅ ៧​ម៉ឺន​ដុល្លារ។

២. ម៉ាក សែនសូនីតា

តារា​សម្តែង​រាង​តូច​ច្រឡឹង​វ័យ​២៣​ឆ្នាំរូប​នេះ ជិះ​រថយន្ត​ម៉ាក​ឡិចស៊ីស Lexus 450d ឆ្នាំ​២០១៦ តម្លៃ​១៧​ម៉ឺន​ដុល្លារ។

៣. សុខ ពិសី

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ ឯណេះ​វិញ​ក៏​មិន​ណយ​ដែរ គឺទើបនឹង​ទិញ​រថយន្ត​ថ្លី​សន្លាង​ម៉ាក​ឡិចស៊ីស Lx 460 ស៊េរី​ឆ្នាំ ២០១៧ តម្លៃ​ក្បែរ ១២ម៉ឺន​ដុល្លារ។

៤. ទេព បូព្រឹក្ស

តារា​ចម្រៀង​តែងយក​លំនាំ​ស្លៀក​ពាក់​តាម CL តារា​ល្បី​របស់​កូរ៉េ ជិះ​រថយន្តម៉ាក​ Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០ តម្លៃ​ ៧​ម៉ឺន​ដុល្លារ៕

ប្រភព៖ Sabay News អត្ថបទ៖ ដេត ធន្នី

;