គ្រូថៃ និយាយអ្វីខ្លះ ក្រោយ U18 ខ្លួនយកឈ្នះ ម៉ាឡេស៊ី?
- 2017-09-18 06:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថៃ និយាយអ្វីខ្លះ ក្រោយ U18 ខ្លួនយកឈ្នះ ម៉ាឡេស៊ី?
ចន្លោះមិនឃើញ
លោក Mark Alassar Palazzi គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំថៃ និយាយថា ក្រុមណាក៏ដោយ ដែលខិតខំប្រឹងប្រែង នោះពួកគេនឹងអាចឈ្នះពានរង្វាន់ AFF U18 Championship បាន បន្ទាប់ពីក្រុមរបស់លោក បានយកឈ្នះ ក្រុម U18 ម៉ាឡេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ ដោយលទ្ធផល ២-០ ។
«ខ្ញុំតែងតែនិយាយថា ពួកយើងមានកីឡាករល្អៗច្រើន។ ហើយពួកគេពិតជាបង្ហាញថា ពួកគេដូច្នេះមែន។ ពួកយើងមានការសប្បាយចិត្តបំផុត។ ក្នុងតង់ទីមួយ សមាជិករបស់ពួកយើងបានព្យាយាមស្វែងរកដំណោះស្រាយ ដោយជំរុញឲ្យពួកគេដាក់សម្ពោធ និងព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើន។ ធ្វើដូច្នេះ វាល្អជាងឲ្យបាល់ត្រូវគ្រប់គ្រងដោយក្រុមគូប្រកួតរបស់យើង»។