គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជរើសប្រធានថ្មី ជំនួស លោក ញឹក ប៊ុនឆៃ
- 2017-09-24 04:24:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជរើសប្រធានថ្មី ជំនួស លោក ញឹក ប៊ុនឆៃ
ចន្លោះមិនឃើញ
គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជវិសាមញ្ញនៅស្នាក់ការកណ្តាលជ្រោយចង្វារ ដោយមាន សមាជិក សមាជិកា ជិត ២០០នាក់បានចូលរួម នាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះដើម្បីរុះរើក្បាលម៉ាស៊ីនដឹកនាំ និងកែប្រែលក្ខន្តិកៈមួយថំនួន។
ជាលទ្ធផល អង្គសមាជបានសម្រេចជ្រើសរើសលោក សឹង្ហ គីរី ជាប្រធានគណបក្សខ្មែររួបរួមជាតិ ជំនួសលោក ញឹក ប៊ុនឆៃ។ លោក អ៊ុំ សុមន្ថា ជាអនុប្រធាន និងលោក ទៀ ចំរ៉ាត់ ជាប្រធានកិត្តិយសគណបក្ស។
ការធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី របស់គណបក្សខ្មែររួបរួមជាតិ គឺបន្ទាប់ពីលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្ស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕