Fan Bingbing ជាប់​ជា​តារា​ស្រី​រក​ចំណូល​ច្រើន​ជាង​គេ នៅ​ប្រទេស​ចិន

  • 2017-09-25 03:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ដ៏​ល្បី Fan Bingbing បាន​ជាប់​ម្ដង​ទៀត​ហើយ​ក្នុង​បញ្ជី​ឈ្មោះ​តារា​មាន​ប្រជាប្រិយភាព​បំផុត និង​រក​ចំណូល​ច្រើន​ជាង​គេ នៅ​ក្នុង​ប្រទេស​ចិន សម្រាប់​ឆ្នាំ​២០១៧​នេះ។

គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៧ តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូប​នេះ​រក​ចំណូល​បាន ៣០០​លាន​យ័ន ឬ​ស្មើ​នឹង ៤៥,៥​លាន​ដុល្លារ។ សូម​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៤​ជាប់ៗ​គ្នា​ហើយ​ដែល Fan Bingbing គ្រង​តំណែង​ជា​តារា​មាន​ប្រជាប្រិយភាព និង​រក​ចំណូល​ច្រើន​បំផុត​នៅ​​ប្រទេស​ចិន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;