អាង​ទឹក​តាម៉ុក ហក់​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន

  • 2017-09-26 04:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទឹក​នៅ​ក្នុង​អាង​ទឹក​តាម៉ុក ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ។ នេះ​ក៏​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​បន្តបន្ទាប់​គ្នា​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែក។

កម្ពស់​ទឹក​នៅ​អាង​ទឹក​តាម៉ុក ឡើង​ដល់ ៣,៥៥​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ស្ថិត​ត្រឹម ៣,៥០​ម៉ែត្រ។ យ៉ាង​ណា​មិញ ករណី​នេះ​ពុំ​ទាន់​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;