លាតត្រដាងសម្ដីរបស់ Cavani ដែលបណ្ដាលឲ្យឈ្លោះគ្នាជាមួយ Neymar
- 2017-09-26 07:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាតត្រដាងសម្ដីរបស់ Cavani ដែលបណ្ដាលឲ្យឈ្លោះគ្នាជាមួយ Neymar
ចន្លោះមិនឃើញ
ការចិញ្ចឹមចិត្តស្អប់គ្នារវាង Edinson Cavani ជាមួយ Neymar បានបង្កឡើងចាប់តាំងពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ឈានជើងចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ PSG មកម្ល៉េះ។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Cavani ត្រូវបានរាយការណ៍ថា មិនពេញចិត្តនឹង Neymar តាំងពីផ្ទេរពី Barcelona ហើយភាពមិនចុះសម្រុងគ្នាបានធ្វើឲ្យជម្លោះផ្ទុះឡើងក្នុងពេលដែល PSG ត្រូវបានផ្ដល់បាល់ពិន័យ ១១ម៉ែត្រ។
សារព័ត៌មានអេស្ប៉ាញ El Pais បានបង្ហាញពីសម្ដីរបស់ Cavani ទៅកាន់ Neymar គ្រាដែលកីឡាករទាំងពីរដណ្ដើមគ្នាស៊ុតប៉េណាល់ទីនោះថា៖ «ហើយឯងគិតថា ខ្លួនឯងជានរណា? ឯងគិតថា ខ្លួនជា Messi មែន?»
ក្នុងបញ្ហានេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា ប្រធានក្លឹប PSG បានចេញមុខដោះស្រាយបញ្ហារវាងកីឡាករទាំងពីរដោយផ្ទាល់ ក្រោយការប្រកួតដែលយកឈ្នះ Lyon ២-០ ។ លោកហ៊ានផ្ដល់លុយឲ្យ Cavani ក្នុងគោលបំណងបញ្ចុះបញ្ចូលកីឡាកររូបនេះ ឲ្យផ្ទេរតួនាទីទាត់បាល់ ១១ម៉ែត្រ ទៅឲ្យ Neymar ។ ប៉ុន្តែ Cavani បានបដិសេធ។
យ៉ាងណាក្ដី កាលពីថ្មីៗនេះ PSG បានចេញមកបកស្រាយថា ខ្លួនមិនមានបំណងផ្ដល់លុយឲ្យ Cavani ដើម្បីជាថ្នូរនឹងការផ្ទេរសិទ្ធិជាអ្នកស៊ុតប៉េណាល់ទី ដូចការលើកឡើងខាងលើនោះទេ៕