Neymar និង Canani ស្ថិត​ក្នុង​បញ្ជី​ដែល​គ្រូ PSG អាច​ដាក់​ប្រកួត​ទល់​នឹង Bayern

  • 2017-09-27 07:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះបីជា​កំពុង​មាន​ជម្លោះ​នឹង​គ្នា​ក្ដី ក៏​ខ្សែប្រយុទ្ធ Neymar និង Edinsson Cavani ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​កីឡាករ​របស់ PSG ដែល​ត្រូវ​ត្រៀម​ទទួល​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់ Bayern Munich ក្នុង​ការ​ប្រកួត​ទី​ពីរ វគ្គ​សន្សំ​ពិន្ទុ ពូល B ពានរង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៧។

សកម្មភាពហ្វឹកហាត់របស់ PSG
សកម្មភាពហ្វឹកហាត់របស់ PSG

កីឡាករ​របស់​ក្រុម​ទាំងពីរ ដែល​ទំនង​ជា​ត្រូវ​ដាក់​ចូល​លេង

PSG៖ អ្នកចាំទី (Areola); ខ្សែ​ការពារ (Alves, Silva, Marquinhos, Kurzama); ខ្សែ​បម្រើ (Verratti, Draxler, Rabiot); ខ្សែ​ប្រយុទ្ធ (Mbappe, Cavana, Neymar); របួស (Pastore)

Bayern Munich៖ អ្នក​ចាំទី (Ulreich); ​ខ្សែ​ការពារ (Kimmich, Boateng, Hummels, Rafinha); ​ខ្សែ​បម្រើ (Thiago, Vidal, Ribery, James, Robben); ​ខ្សែ​ប្រយុទ្ធ (Lewandowski); របួស (Neuer, Bernat)

សកម្មភាពហ្វឹកហាត់​របស់​ Bayern Munich

ការ​ពិត​មួយ​ចំនួន

  • Robert Lewandowski រក​បាន ១១​គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ។ កាលពី​ប្រកួត​ទី​មួយ រូបគេ​ស៊ុត​បើក​ឆាក ឲ្យ Bayern ឈ្នះ Anderlecht ៣-០ ។

  • PSG ជួប Bayern លើក​ចុង​ក្រោយ កាល​ពី​រដូវកាល​២០០០-០១ ដែល​ជា​រដូវកាល Bayern លើក​ពាន Champions League ។

  • ៣ប្រកួត​ចុងក្រោយ​របស់ Bayern នៅ​បារាំង បាន​យក​ឈ្នះ​ទាំង​ ៣លើក លើ​ក្រុម Lille, Lyon និង Marseille ។

  • PSG លេង​ក្នុង​ដី ចាញ់​តែ​មួយ​លើក​ប៉ុណ្ណោះ ក្នុង ៤៣​ប្រកួត នៅ​ក្នុង​ពាន​រង្វាន់​ផ្សេង​ៗ​នៃ​ទ្វីប​អឺរ៉ុប។

  • Bayern ជា​ជើងឯក UCL ៥​លើក ខណៈ PSG មិន​ធ្លាប់​ឈ្នះ​ពាន​នេះ​ឡើយ។\

Lewandowski

បច្ចុប្បន្ន PSG ឈរ​នៅ​កំពូល​តារាង​បណ្ដោះ​អាសន្ន មាន ៣​ពិន្ទុ​ស្មើ Bayern Munich ដោយ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ២​គ្រាប់៕

ប្រភព៖ Bundesliga ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;