៣វិញ្ញាសា ​ក្នុង​កីឡា​អេឡិចត្រូនិក នឹង​ចាប់ផ្ដើម​ប្រកួត​ថ្ងៃ​សៅរ៍​ខាងមុខ​នេះ

  • 2017-09-27 09:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី​៣០​កញ្ញា និង​ទី១​តុលា​ខាងមុខ​នេះ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ឆ្នាំ២០១៧ នឹង​ប្រកួត​នៅ​ខេត្ត​ចំនួន៥ នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ លើ​វិញ្ញាសា​ចំនួន ៣។

ខេត្ត​ទាំង​៥ ឬ តំបន់​ទី​១ មាន​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី ​និង​ខេត្ត​មណ្ឌលគិរី។ ក្រុម​ខ្លាំង​ចំនួន ៤ក្រុម​ប្រចាំ​តំបន់​ទី១ ឡើង​ត្រូវ​ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។ កាលបរិច្ឆេទ​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ។

ចំណែក​វិញ្ញាសា​ប្រកួត​មាន AK2 (Bomb Mode), AK2 (Holy Region 2) និង​វិញ្ញាសា Dota 2 (Caption Mode)។

ប្រាក់​​រង្វាន់​​​​ប្រចាំ​តំបន់​

វិញ្ញាសា AK2 (Bomb Mode)

  • លេខ​១ ទទួល​បាន​ ១,០០០ដុល្លារ + ២០,០០០ Sabay Gold

  • លេខ​២ ទទួល​បាន​ ៥០០ដុល្លារ + ២០,០០០ Sabay Gold

វិញ្ញាសា​ AK2 (Holy Region 2)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay Gold

វិញ្ញាសា Dota 2 (Captain Mode)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay Gold

ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស​

វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​ ២០០០ដុល្លារ + ៤០,០០០ Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន​ ១០០០ដុល្លារ + ៤០,០០០ Sabay Gold

  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0,០០០​ Sabay Gold

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯកទទួល​បាន​ ១០០០ដុល្លារ + ១០,០០០ Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន ៥០០ដុល្លារ + ១០,០០០ Sabay Gold

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯកទទួល​បាន​ ១០០០ដុល្លារ +១០,០០០ Sabay Gold

  • ជើង​ឯក​រងទទួល​បាន ៥០០ដុល្លារ +១០,០០០ Sabay Gold

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;