កាំភ្លើងធំ Arsenal បន្ដ​ជ័យជម្នះ​របស់​ខ្លួន នៅ Europa League

  • 2017-09-28 23:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ភ្ញៀវ Arsenal បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ BATE Borisov របស់​បេឡារូស ដោយ​លទ្ធផល ៤-២ ក្នុង​ការ​ប្រកួត​បាល់ទាត់ក្របខណ្ឌ Europa League កាលពី​យប់​មិញ​នេះ។ ក្នុង​នោះ នៅ​តង់​ទី​មួយ កាំភ្លើងធំ Arsenal បាន​ស៊ុត​បញ្ចូល​ទី ៣​គ្រាប់​ផ្ទួនៗ​គ្នា ដោយ​ខែ​ប្រយុទ្ធ Theo Walcott នៅ​នាទី​៩ និង​នាទី​២២ និង​ដោយ​កីឡាករ Rob Holding នៅ​នាទី​២៥។ លុះ​ចូល​ដល់​នាទី​២៨ ក្រុម​ម្ចាស់​ផ្ទះ​បាន​តាម​បាន​មួយ​គ្រាប់​វិញ ដោយ​កីឡាករ Mirko Ivanic។ ចំណែក​នៅ​តង់​ទី​២ ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ម្នាក់​មួយ​គ្រាប់​ទៀត ដោយ Arsenal ធ្វើ​បាន​ដោយ Giroud នៅ​នាទី​៤៩ និង BATE Borisov ធ្វើ​បាន​ដោយ Mikhail Gordeychuk នៅ​នាទី​៦៧។

សូម​បញ្ជាក់​ថា ក្រោយ​ឆ្លង​កាត់ ២​ប្រកួត កាំភ្លើងធំ Arsenal ឈ្នះ​ទាំង ២​ប្រកួត មាន ៦​ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង នៅ​ពូលH៕

វីដេអូ Highlights ការ​ប្រកួត​រវាង BATE Borisov និង Arsenal

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;