GoPro Hero 6 ចេញ​ផ្លូវការ តម្លៃ​កន្លះ​ពាន់​ដុល្លារ

  • 2017-09-29 03:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


GoPro Hero 6 ត្រូវ​បាន​លាត​ត្រដាង​ជា​ផ្លូវការ​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។ អ្វី​ដែល​លេចធ្លោ​បំផុត​របស់​កាមេរ៉ា​ប្រភេទ Action មួយ​នេះ​គឺ ការ​ថត​វីដេអូ​ក្នុង​កម្រិត 4K មាន​ល្បឿន 60frames ក្នុង​១​វិនាទី។

ចំពោះ​ផ្នែក​រចនា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង GoPro Hero 5 អ៊ីចឹង​ដែរ។ បន្ថែម​ពី​នេះ Hero 6 អាច​ថត​វីដេអូ​ត្រឹម 2,7K ដែល​មាន​ល្បឿន 120frames ក្នុង​​១​វិនាទី ខណៈ 1080p ល្បឿន 240frames ក្នុង​១​វិនាទី។ វា​ក៏​ប្រើ​បាន​ផង​ដែរ​ជាមួយ Wi-Fi ល្បឿន 5GHz ដែល​អាច​បញ្ជូន​ទិន្នន័យ​រហ័ស​ជាង​មុន​ដល់​ទៅ​៣​ដង។

GoPro Hero 6 មាន​ទំហំ 12MP អាច​ថត​ជា​ឯកសារ JPG និង RAW។ អាវ​ក្រោះ​ការពារ​ទឹក​អាច​មុជ​ដល់​ជម្រៅ ១០​ម៉ែត្រ។ តម្លៃ​ដាក់​លក់​នៅ​បរទេស​ប្រមាណ ៤៩៩​ដុល្លារ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

;