យូរី ​ក្លាយជា​តួឯក​​លើក​ដំបូង ក្នុង​រឿង​ខ្នាត​ធំ១ ​របស់​សាន់ដេ

  • 2017-10-01 07:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យូរី បាន​ប្រាប់​ថា ​ផលិតកម្ម​សាន់ដេ​ កំពុង​តែ​សរសេរ​រឿង​​ខ្នាត​ធំ​​១​រឿង​ ឲ្យ​ខ្លួន​សម្ដែង​ ដោយ​ក្នុង​រឿង​ថ្មី​នេះ​​ នាង​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង។

ម្ចាស់​បទ «រាំ​ចាក់​ទឹក​ដូង» បន្ត​ថា​ ​នេះ​​មិន​មែន​ជា​លើក​ទី​១​ទេ​​ ដែល​ផលិតកម្ម​​សាន់ដេ ​បាន​​ផ្ដល់​ឱកាស​ឲ្យ​​ខ្លួន​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​បែប​នេះ​។ កន្លង​មក​នេះ​ នាង​ក៏​ធ្លាប់​ថត​បាន​២ រឿង​មក​ហើយ​ជូន​ផលិតកម្មាន​ដូច​ជា​រឿង "​ព្រាយ​ក្បាល​៨" និង​រឿង​ "សង្សារ​ខ្មោច" តែ​មិន​ទាន់​បាន​ដាក់​បញ្ចាំង​នៅ​ឡើយ​ទេ​។

យូរី បន្ថែម​ថា «គ្រាន់​តែ​ថា​ ២​រឿង​ដែល​ខ្ញុំ​ថត​លើក​មុន​ហ្នឹង​ឲ្យ​សាន​ដេ​ ខ្ញុំ​មិន​បាន​សម្ដែង​ជា​តួ​ឯក​​ទេ​ តែ​រឿង​ថ្មី​ ដែល​កំពុង​តែ​សរសេរ​ឲ្យ​ខ្ញុំ​នេះ​ គឺ​ខ្ញុំ​ដើរ​តួ​ឯក​។ ចំពោះ​តួ​ឯក​ប្រុស​អ្នក​ណា​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ទេ​បង​ ចំណែក​ចំណង​ជើង​រឿង​សុំ​លាក់​សិន»។

នាង​បញ្ជាក់​ថា ចំពោះ​ការ​​ថត​រឿង​ដែល​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង​ គ្មាន​អ្វី​ពិបាក​សម្រាប់​ខ្លួន​ឡើយ ព្រោះ​កន្លង​មក​​​នាង​ក៏​ធ្លាប់​ថត​បទ​ចម្រៀង​ និង​សម្ដែង​រឿង​មួយ​ចំនួន​ផង​ដែរ៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;