កម្ពុជា ចូលរួមការប្រកួតជើងឯកប្រដាល់សាកលនារីទ្វីបអាស៊ី ជាលើកដំបូង
- 2017-10-02 01:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចូលរួមការប្រកួតជើងឯកប្រដាល់សាកលនារីទ្វីបអាស៊ី ជាលើកដំបូង
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នឹងបញ្ជូនកីឡាការិនី ៣រូប ទៅចូលរួមការប្រកួត ជើងឯកប្រដាល់សាកលនារី ទ្វីបអាស៊ី ឆ្នាំ២០១៧ (2017 ASBC Asian Confederation Women's Boxing Championships) ជាលើកដំបូង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
កីឡាការិនី ទាំង ៣រូបរួមមាន៖
១- កីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦០គីឡូក្រាម
២- កីឡាការិនី អេព្រីយ៉ានុត ភូថង ប្រភេទទម្ងន់ ៥៧គីឡូក្រាម
៣- កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥៤គីឡូក្រាម
កីឡាការិនីទាំង ៣រូប នឹងអមដំណើរដោយលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា ហើយចេញដំណើរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ គ្រូបង្វឹកគឺ លោក វ៉ែន សុផល ដែលកំពុងបង្ហាត់បង្ហាញកីឡាការិនីទាំង ៣រូប នៅសាលហ្វឹកហាត់ក្រុមជម្រើសជាតិប្រដាល់នៅពហុកីឡដ្ឋានជាតិ។
សូមបញ្ជាក់ថា ការប្រកួតនេះ តម្រូវឲ្យកីឡាការិនីមកពីប្រទេសនានាចុះឈ្មោះចូលរួមប្រកួត និងមានអាយុក្រោម ២០ឆ្នាំ។ ការប្រកួត ជើងឯកប្រដាល់សាកលនារី ទ្វីបអាស៊ី ឆ្នាំ២០១៧ ចែកជា ១០វិញ្ញាសា គឺ ប្រភេទ ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៤, ៦៩, ៧៥, ៨១ និង លើ ៨១ គីឡូក្រាម៕