Lukaku ត្រូវបញ្ជូនទៅពិនិត្យកជើង នៅបែលហ្ស៊ិក
- 2017-10-03 04:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ត្រូវបញ្ជូនទៅពិនិត្យកជើង នៅបែលហ្ស៊ិក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកំពុងឡើងជើង Romelu Lukaku របស់ក្លឹប Manchester United ត្រូវបានក្រុមគ្រូពេទ្យរបស់ជម្រើសជាតិបែលហ្ស៊ិក បញ្ជូនទៅពិនិត្យមើលស្ថានភាពរបួស មុនចូលរួមហ្វឹកហាត់ជាមួយបែលហ្ស៊ិក ត្រៀមប្រកួតវគ្គជ្រុះពានរង្វាន់ World Cup កាលពីថ្ងៃទី២តុលា។
កីឡាករដែលបានស៊ុតចំនួន ១១គ្រាប់ឲ្យក្រុមបិសាចក្រហមនៅរដូវកាល២០១៧-១៨ ត្រូវគេសង្ស័យថាបានទទួលរងរបួសកជើង អំឡុងការប្រកួតដែល Man Utd យកឈ្នះ Crystal Palace ដោយលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក បានអះអាងថា Lukaku ត្រូវបានបញ្ជូនទៅស្កេន ប៉ុន្តែមិនបានរកឃើញស្នាមប្រេះ ឬ ខ្ទាំ លើទីតាំងរបួសឡើយ។
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ ទំនងជានឹងអវត្តមានក្នុងការប្រកួតជាមួយប្រទេសបូស្នី ក្នុងវគ្គជម្រុះ World Cup ២០១៨ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ទោះបីជាអវត្តមាន Lukaku ក៏បែលហ្ស៊ិកមិនមានការព្រួយបារម្ភឡើយ ព្រោះក្រុមនេះបានកក់កៅអីជុំផ្តាច់ព្រ័ត្រ World Cup 2018 នៅប្រទេសរុស្ស៊ី រួចទៅហើយ៕