រ៉ូលីន ប្រាប់ពី​លក្ខណៈ​បុរស ក្នុង​សុបិនខ្លួន

  • 2017-10-04 07:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ដែល​មាន​ទេពកោសល្យ​ទាំង​ការ​សម្ដែង និង​ផ្នែក​កំប្លែង​មិន​ចេះ​រីង​ស្ងួត រ៉ូលីន បាន​ប្រាប់​ថា តាម​ធម្មជាតិ​ដែល​មិន​អាច​កែ​បាន លោក​ស្រលាញ់​ប្រុស​ដូច​គ្នា។ ចំពោះ​បុគ្គលិក​លក្ខណៈ​បុរស​ដែល​រ៉ូលីន​​ស្រលាញ់ គឺ​ជា​កូន​កាត់​ចិន។​

រ៉ូលីន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​ស្រលាញ់​ប្រុស វា​ជា​ធម្មជាតិ​ មិន​អាច​កែ​បាន ហើយ​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ស្រលាញ់ សម្បុរ​ស​ ភ្នែក​តូច​ៗ ធាត់​បន្តិច កម្រិត​វប្បធម៌​មធ្យម កូន​កាត់​ចិន តែ​អ្វី​ដែល​សំខាន់​គេ​ជា​មនុស្ស​ល្អ»។

ទោះជាយ៉ាងណា មក​ដល់​ពេល​នេះ រ៉ូលីន អះអាង​ថា​ មិន​ទាន់​រក​ឃើញ​បុរស​ដែល​ខ្លួន​ស្រលាញ់​បែបនេះ​ នៅ​ឡើយ​ទេ៕

ប្រភព៖ Sabay News អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី
;