លីគកំពូលថៃ នឹងកាត់បន្ថយចំនួនក្រុម នៅរដូវកាល២០១៩
- 2017-10-05 01:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលថៃ នឹងកាត់បន្ថយចំនួនក្រុម នៅរដូវកាល២០១៩
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ កន្លងទៅថា លីគកំពូល Thai League 1 របស់ខ្លួន នឹងកាត់មកសល់ត្រឹមតែ ១៦ក្រុមប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩ ដោយបច្ចុប្បន្ន មាន ១៨ក្រុមកំពុងប្រកួតប្រជែងនៅក្នុងលីគមួយនេះ។
បច្ចុប្បន្ន Thai League 1 តម្រូវឲ្យក្រុមនីមួយៗលេងចំនួន ៣៤ប្រកួតក្នុងមួយរដូវកាល។ លើសពីនេះ កីឡាករក្រុមនីមួយៗ មានភាពមហាញឹកក្នុងការប្រកួតព្រឹត្តិការណ៍ធំៗ នានា រួមទាំងពានរង្វាន់ FA Cup និង League Cup ផងដែរ៕