Google Pixel 2 និង Pixel 2 XL ដៃ​គូ​ប្រជែង​ខ្លាំង​ថ្មី​របស់ iPhone

  • 2017-10-05 01:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​មិញ Google បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​កំពូល​ស្មាតហ្វូន​ចំនួន ២​ម៉ូដែល​ថ្មី​គឺ Pixel 2 និង Pixel 2 XL។ ស្មាតហ្វូន​ទាំង​២ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ Android 8.0 Oreo ចេញ​ពី​ប្រអប់​តែ​ម្ដង។

យ៉ាង​ណា​មិញ Pixel 2 និង 2 XL មិន​មាន​កាមេរ៉ា​ភ្លោះ ដូច​ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ​ឡើយ​ដូចជា Apple និង Samsung ជា​ដើម។ ប៉ុន្តែ កម្លាំង​ម៉ាស៊ីន​របស់​ពួក​វា​គឺ​មិន​ចាញ់​ប្រៀប​គេ​នោះ​ឡើយ ព្រោះ​បាន​បំពាក់​បន្ទះ​ឈីប​ស៊េរី​ចុង​ក្រោយ​បង្អស់ Snapdragon 835 ដែល​ជួយ​ឲ្យ​ល្បឿន​ដំណើរការ​នឹង​មិន​រអាក់រអួល​ឡើយ។

លក្ខណៈ​សម្បត្តិ​របស់ Google Pixel 2៖

  • រូបរាង៖ ធ្វើ​ពី​លោហៈ និង​កញ្ចក់, មាន​អាវក្រោះ​ការពារ​ធូលី និង​ទឹក IP67

  • អេក្រង់៖ ៥​អ៊ីញ ប្រភេទ AMOLED កម្រិត 1080p ស្រោប​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass 5 , មុខងារ Always On Display

  • កាមេរ៉ា៖ 12MP 1/2.6" sensor; f/1.8 aperture; ប្រព័ន្ធ​ទប់​លំនឹង OIS និង Dual Pixel AF

  • វីដេអូ៖ ថត​បាន​កម្រិត 4K

  • កម្លាំង៖ បន្ទះ​ឈីប Snapdragon 835 octa-core CPU (Kryo 280), RAM 4GB, ក្រាហ្វិច Adreno 540

  • Memory៖ 64GB និង 128GB

  • ថាមពល​ថ្ម៖ 2700mAh

  • តម្លៃ៖ ៦៥០​ដុល្លារ (តម្លៃ​បរទេស)

  • ថ្ងៃ​លក់​ផ្លូវការ៖ ១៧ តុលា ២០១៧

លក្ខណៈ​សម្បត្តិ​របស់ Google Pixel 2 XL៖

  • រូបរាង៖ ធ្វើ​ពី​លោហៈ និង​កញ្ចក់, មាន​អាវក្រោះ​ការពារ​ធូលី និង​ទឹក IP67

  • អេក្រង់៖ ៦​អ៊ីញ ប្រភេទ AMOLED, Resolution QHD 1440 x 2880p, ស្រោប​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass 5 , មុខងារ Always On Display

  • កាមេរ៉ា៖ 12MP 1/2.6" sensor; f/1.8 aperture; ប្រព័ន្ធ​ទប់​លំនឹង OIS និង Dual Pixel AF

  • វីដេអូ៖ ថត​បាន​កម្រិត 4K

  • កម្លាំង៖ បន្ទះ​ឈីប Snapdragon 835 octa-core CPU (Kryo 280), RAM 4GB, ក្រាហ្វិច Adreno 540

  • Memory៖ 64GB និង 128GB

  • ថាមពល​ថ្ម៖ 3520mAh

  • តម្លៃ៖ ៨៥០​ដុល្លារ (តម្លៃ​បរទេស)

  • ថ្ងៃ​លក់​ផ្លូវការ៖ ពាក់​កណ្ដាល​ខែ​វិច្ឆិកា ២០១៧

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;