ដឹងវិធីទាំងនេះ ថ្មទូរសព្ទរបស់អ្នកនឹងប្រើបានយូរជាងមុន
- 2017-10-05 06:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងវិធីទាំងនេះ ថ្មទូរសព្ទរបស់អ្នកនឹងប្រើបានយូរជាងមុន
ចន្លោះមិនឃើញ
ការទិញស្មាតហ្វូនមកប្រើ មិនផ្ដោតតែលើកម្លាំងម៉ាស៊ីន ឬបច្ចេកវិទ្យាដែលបំពាក់នៅលើវាតែប៉ុណ្ណោះនោះទេ។ មនុស្សមួយចំនួន ចង់បានស្មាតហ្វូនដែលមានថ្មធំ អាចប្រើបានក្នុងរយៈពេលយូរ។ យ៉ាងណាមិញ ស្មាតហ្វូនខ្លះមានទំហំថ្មមធ្យម ហើយឆាប់អស់ថ្មទៅទៀត។
ថ្ងៃនេះ Kley Kley នឹងបង្ហាញពីគន្លឹះមួយចំនួន ដើម្បីសន្សំថ្មឲ្យដំណើរការបានយូរជាងមុន ដូចខាងក្រោម៖
១. បន្ថយពន្លឺទូរសព្ទមកត្រឹមកម្រិតមធ្យម ឬប្រើ Auto Brightness
២. បើកមុខងាររលត់អេក្រង់ទូរសព្ទឲ្យមានរយៈពេលខ្លី
៣. បិទ Bluetooth, GPS និង Wi-Fi នៅពេលមិនប្រើប្រាស់
៤. កុំបន្សល់ឲ្យកម្មវិធីកំពុងដំណើរការនៅ Background
៥. បិទការញ័រ (Vibration) នៅពេលទូរសព្ទរោទ៍
៦. មិនគួរឲ្យលោត Notification ដែលមិនបានការនោះទេ
៧. បើកមុខងារ Power-saving Mode (សម្រាប់ Android)៕