ពេជ្រ សោភា បាន​សម្តែង​ជាមួយ​សង្សារ ក្នុង​រឿង​១របស់​ហង្សមាស​ហើយ

  • 2017-10-05 07:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហង្សមាស បាន​បើក​ឱកាស​ឲ្យ​លោក​​ ឈឹម សក្កដា បាន​ថត​​រឿង​​ជា​មួយ​អ្នក​មេម៉ាយ​ចាយ​រាង​ ពេជ្រ សោភា ហើយ​ ក្នុង​រឿងភាគ «បិសាចគួរឲ្យ​ស្រលាញ់»។

ឈឹម សក្កដា បាន​ប្រាប់​ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីក​រាយ​រក​ពាក្យ​អ្វី​ថ្លែង​ពុំ​​បាន​ នៅ​ពេល​ហង្ស​មាស​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​បាន​សម្ដែង​រួម​គ្នា​ ជាមួយ​​អ្នក​នាង​ ពេជ្រ សោភា ដោយ​ត្រូវ​​ជា​គូ​ស្នេហ៍​ស្រលាញ់​បាត់​មុខ​គ្នា​មិន​បាន​ ក្នុង​ខ្សែ​ភាព​យន្ត​នេះ។

ឈឹម សក្កដា
លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «***ក្ដី​ស្រមៃ​​ ចង់​ថត​រឿង​ជាមួយ​គ្នា​ហ្នឹង​ មិន​មែន​តែ​ខ្ញុំ​ទេ​ ដែល​គេង​ស្រមៃ​ម្នាក់​ឯង​ ​សូម្បី​តែ​សង្សារ​ខ្ញុំ​ (ពេជ្រ​ សោភា) ក៏​គាត់​ធ្លាប់​គិត​​ដូច​ខ្ញុំ​​អ៊ីចឹង​​ដែរ។ ទោះ​បី​ជា​រឿង​នេះ​ខ្ញុំ​មិន​បាន​សម្ដែង​ជា​តួ​​ឯក​ជាមួយ​​គ្នា(សោភា​ តួឯក​ ឈឹម សក្កដា តួរង​) ​ក៏​ដោយ​​ តែ​ខ្ញុំ​ពេញ​ចិត្ត​​ ព្រោះ​ជា​រឿង​ដំបូង​ដែល​ពួក​យើង​ទាំង​ពី​សម្ដែង​ជាមួយ​គ្នា***»។
ពេជ្រ សោភា

ក្នុង​រឿង​ «បិសាច​គួរ​ឲ្យ​ស្រលាញ់» នេះ​ដែរ​ ឈឹម សក្កដា សម្ដែង​ជា​តួ​សង្សារ​​​របស់​ ពេជ្រ សោភា ​តែ​មិន​បាន​​រួម​រស់​ជាមួយ​គ្នា​ទេ​ នៅ​ទី​ផុត​​អ្នក​មេម៉ាយ​ចាយ​រាង​រូប​នេះ​ បានទៅ​​បុរស​សម្បូរ​ទ្រព្យ​ និង​មាន​ជាង​ខ្លួន​។ ដូច្នេះ​ក្នុង​រឿង​នេះ​លោក​បាន​ត្រឹម​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​​ និង​ចង​គំនុំគុំកួន​​ជាមួយ​ស្វាមី​ ពេជ្រ សោភា ​ដែល​មក​ដណ្ដើម​នាង​យក​ទៅ​៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;