Aguero៖ បើ​ពេល​នោះ​ខ្ញុំមិន​ពាក់​ខ្សែ​ក្រវាត់ ម្ល៉េះ​សម​ពេល​នេះ....

  • 2017-10-13 03:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sergio Aguero ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester City បាន​ជឿជាក់​ថា របួស​ដែល​កើត​ឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​មុន ​នឹង​ធ្ងន់ធ្ងរ​បំផុត ប្រសិន​បើ​ពេល​នោះ​ខ្លួន​មិន​ពាក់​ខ្សែ​ក្រវាត់​ទេ​នោះ។

កីឡាករ​ជម្រើសជាតិ​អាហ្សង់ទីន​រូបនេះ បាន​រង​របួស​បាក់​ឆ្អឹងជំនី ពេល​ឡាន​តាក់ស៊ី​ដែល​ខ្លួន​កំពុង​ជិះ បាន​បើក​ទៅ​បុក​បង្គោល​ភ្លើង អំឡុង​ពេល​រូបគេ​ដើរ​លេង​យប់​នៅ​ទីក្រុង​អាំស្ទើដាម ប្រទេស​ហូឡង់ កាលពី​ថ្ងៃ​ទី២១ កញ្ញា​កន្លង​ទៅ។

របួស​នោះ ធ្វើ​ឲ្យ Aguero ត្រូវ​ខកខាន​មិន​បាន​ប្រកួត ពេល Man City ប៉ះ Crystal Palace, Chelsea និង Shakhtar Donetsk (នៅ Champions League) រួម​ទាំង​វគ្គ​ជម្រុះ World Cup សម្រាប់​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​ផងដែរ។ អវត្តមាន​នេះ គឺ​ចំពេល​ដែល​​ទម្រង់​លេង​របស់​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ កំពុង​ឡើង​ខ្លាំង ពោល​គឺ​ស៊ុត​បញ្ចូល​ទី ៦គ្រាប់ ក្នុង​៦ប្រកួត នៅ​ដើមរដូវកាល Premier League។

រថយន្ត​តាក់ស៊ី ដែល Aguero ជិះ

បច្ចុប្បន្ន អតីត​កូន​ប្រសា​ស្ដេច​បាល់ទាត់ Diego Maradona រូបនេះ បាន​ចូល​ហ្វឹកហាត់​ស្រាលៗ​បាន​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​ពេលណា​អាច​ចូល​ទីលាន​បាន​វិញ​ទេ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;