អ្នកចាំទីឥណ្ឌូណេស៊ីស្លាប់ ក្រោយប៉ះទង្គិចលើទីលានប្រកួតម្សិលមិញ (វីដេអូ)
- 2017-10-16 02:04:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីឥណ្ឌូណេស៊ីស្លាប់ ក្រោយប៉ះទង្គិចលើទីលានប្រកួតម្សិលមិញ (វីដេអូ)
ចន្លោះមិនឃើញ
អ្នកចាំទីជើងចាស់ឥណ្ឌូណេស៊ី Choirul Huda របស់ក្រុម Persela Lamongan បានស្លាប់ ប៉ុន្មានម៉ោងក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុម និងកីឡាករម្នាក់ទៀតនៃក្រុម Semen Padang ក្នុងការប្រកួតលីគកំពូលឥណ្ឌូណេស៊ី ថ្ងៃអាទិត្យម្សិលមិញនេះ។
គ្រោះថ្នាក់នេះ កើតឡើងនៅចុងតង់ទី១។ Huda ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយចប់ការប្រកួត រូបគេត្រូវបានក្លឹបប្រកាសថាស្លាប់ហើយ។
Choirul Huda ជាអ្នកចាំទីដែលលេងឲ្យក្លឹប Persela Lamongan ជាង ៥០០ប្រកួត ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០១៧៕
វីដេអូនៃការប៉ះទង្គិច៖