អតីត​បេក្ខជន The Voice Cambodia សាន ស្រីឡៃ ត្រូវ​​ឃាតក​បាញ់​សម្លាប់

  • 2017-10-16 10:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រីម្នាក់ ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ខាងកើត​ពីស្ថានីយ៍​ទូរទស្សន៍​អប្សរា តាម​បណ្ដោយ​ផ្លូវ ៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ករណី​នេះ បាន​បង្ក​ការភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​ជាង ៤រសៀល​មុននេះ​បន្តិច។ ​ខ្មាន់​កាំភ្លើង​ បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ។

នារី​រង​គ្រោះ ឈ្មោះ សាន ស្រីឡៃ អាយុ ២៣ឆ្នាំ ជា​បេក្ខជនដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ប្រឡង​ចម្រៀង ​The Voice Cambodia រដូវកាល​ទី២។

ព័ត៌មាន​លម្អិត​បន្ថែម នឹង​ផ្សាយ​ជូន​នាពេល​បន្ទាប់៕

ម្ដាយរបស់សាន ស្រឡៃ យំសោក នៅ​កន្លែង​កើតហេតុ
សាកសព​របស់​សាន ស្រីឡៃ យកចេញពី​កន្លែង​កើតហេតុ
សាន ស្រីឡៃ ពេលនៅមានជីវិត

អត្ថបទ៖ សោភា

អត្ថបទថ្មី
;