ពេជ្រ សោភា បង្ហោះ​សារ​រំជួល​ចិត្ត ៣ ក្រោយ​អតីត​កូន​ក្រុម សាន ស្រីឡៃ ស្លាប់

  • 2017-10-16 23:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស ពេជ្រ សោភា ដែល​អតីត​គ្រូ​បង្វឹក​របស់​សាន ស្រីឡៃ ក្នុង​កម្មវិធី The Voice Cambodia រដូវកាល​ទី២ បាន​បង្ហាញ​អារម្មណ៍​រន្ធត់ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​ក្រុម​គ្រួសារ​របស់​សាន ស្រីឡៃ ក្រោយ​ពីដឹង​ថា ​ស្រីឡៃ ត្រូវ​បាន​ឃាតក​​បាញ់​សម្លាប់​កាលពី​រសៀល​ថ្ងៃ​ទី១៦ តុលា។

សារ​ទី១​របស់​ពេជ្រ សោភា គឺ​ជា​សារ​រំលែក​ទុក្ខ ចំពោះ​ក្រុម​គ្រួសារ​សព ដែល​មាន​ខ្លឹមសារ​ដើម​ទាំងស្រុងថា៖ "នាងខ្ញុំ ពេជ្រ សោភា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ សាន្ត ស្រីឡៃផង សូម​វិញាណក្ខន្ធ​អូនទៅ​បាន​សុខ"។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ម្ចាស់​បទ "អូន​ទៅហើយ" រូបនេះ បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀងមួយ​បទ​ដែល​នាង​បកស្រាយ​ជាមួយ​សាន ស្រីឡៃ មាន​ចំណងជើង​ថា "រឿង​ក្នុង​ចិត្ត" អម​ជាមួយ​សារ​មួយ​ឃ្លា​ថា៖ "រឿងក្មុង​ចិត្ត ដែល​សាន ស្រីឡៃ​មិន​អាច​និយាយ​បាន តែង​​នាង​​តែងតែ​​ប្រាប់​​ខ្ញុំ ពីរឿង​ក្នុង​ចិត្ត​នាង យើង​នៅមិន​ទាន់​បាន​ច្រៀង​បទនេះ​ជាមួយ​គ្នានៅ​លើឆាក​ទេ នាង​​ទៅចោល​​បទ​ចម្រៀង​​ហើយ​ សុំជាតិ​ក្រោយ​កុំឲ្យ​ជួប​ដូច​ជាតិ​នេះណា​ ស្រីឡៃ"។

សារ​មួយ​ទៀត ដែល​អ្នក​នាង ពេជ្រ សោភា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន មាន​អត្ថន័យ​ថា៖ "នាង (ស្រីឡៃ) ថា ស្រលាញ់​ខ្ញុំណាស់ ចង់​ច្រៀង​ជាមួយ​ណាស់ អត់​បាន​លុយ​ក៏ទៅ​ដែរ ឲ្យ​តែបាន​ច្រៀង​ជាមួយ​បង"។

សូមរំលឹកថា នាង សាន ស្រីឡៃ និងស្វាមី បាន​រៀបការ​តាំងពី​ឆ្នាំ២០០៨ មកម្ល៉េះ មកដល់​បច្ចុប្បន្ន មានកូន ២នាក់ ​ដែល​ម្នាក់​អាយុ ៧ឆ្នាំ និង​ម្នាក់ទៀត អាយុ៤ ឆ្នាំ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;