ការប្រគំតន្រ្ដីរបស់ Ed Sheeran នៅថៃ អាចនឹងលប់ចោល ទោះសំបុត្រលក់ដាច់អស់គ្មានសល់
- 2017-10-17 00:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រគំតន្រ្ដីរបស់ Ed Sheeran នៅថៃ អាចនឹងលប់ចោល ទោះសំបុត្រលក់ដាច់អស់គ្មានសល់
ចន្លោះមិនឃើញ
ការប្រគំតន្រ្ដីរបស់ Ed Sheeran នៅប្រទេសថៃ នាខែវិច្ឆិកាក្រោយនេះ អាចនឹងត្រូវលុបចោល ដោយសារតែតារាចម្រៀងអង់គ្លេសរូបនេះ បានរងរបួសបាក់ដៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកង់ និងរថយន្ត។
ម្ចាស់បទ "Shape of You" បាននិយាយប្រាប់អ្នកគាំទ្រលើបណ្ដាញសង្គម Instagram ថា៖ "ខ្ញុំមានគ្រោះថ្នាក់បន្តិចបន្តួចពេលជិះកង់ ហើយបច្ចុប្បន្នខ្ញុំកំពុងរង់ចាំការផ្ដល់ប្រឹក្សាពីគ្រូពេទ្យ ដែលអាចប៉ះពាល់ខ្លះដល់កម្មវិធីនាពេលខាងមុខ។
ការប្រគំតន្រ្ដីដ៏ធំនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៨កន្លះយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅ Impact Arena ក្នុងតំបន់មឿងថង ថានី។ មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការ ថាតើការប្រគំតន្រ្ដីនេះ នឹងត្រូវលប់ចោល ឬលើកពេលនៅឡើយទេ៕