Surface Book 2 កុំព្យូទ័រយួរដៃថ្មីរបស់ Microsoft ដំណើរការដោយ CPU Intel ជំនាន់ទី៨
- 2017-10-18 04:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Surface Book 2 កុំព្យូទ័រយួរដៃថ្មីរបស់ Microsoft ដំណើរការដោយ CPU Intel ជំនាន់ទី៨
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Microsoft បានបញ្ចេញនូវប្រភេទកុំព្យូទ័រយួរដៃកូនកាត់ថ្លេបប្លែតថ្មី ដែលមានឈ្មោះថា Surface Book 2។ តម្លៃ Surface Book 2 មានចាប់ពី ១៤៩៩ដុល្លារឡើងទៅ (តម្លៃនៅអាមេរិក)។
ទំហំរបស់ Surface Book 2 មានចែកចេញជា២ប្រភេទ ដោយមួយមានទំហំ ១៣,៥អ៊ីញ Resolution 3000 x 2000 ឯមួយទៀត ១៥អ៊ីញ Resolution 3240 x 2160។ វាជាអេក្រង់ Touch Screen ប្រភេទ 10-point multi-touch (អាចចុះម្ដង១០ចំណុច) ដែលមាន ratio 3:2។
ម៉ាស៊ីនដំណើរការដោយ CPU Intel Core i7 ជំនាន់ទី៨។ ចំណែកក្រាហ្វិចវិញ មាន២ជម្រើសគឺ NVIDIA GTX 1050 (សម្រាប់ម៉ូដែល ១៣,៥អ៊ីញ) និង GTX 1060 (សម្រាប់ម៉ូដែល ១៥អ៊ីញ)។ សម្រាប់កម្លាំងម៉ាស៊ីនប៉ុណ្ណេះ Surface Book 2 អាចរត់យ៉ាងរលូនជាមួយកម្មវិធីធំៗជាច្រើនដូចជា Adobe, Autodesk និង Dessault ជាដើម។ បន្ថែមពីនេះ ការលេងហ្គេមអាចដំណើរការក្នុងកម្រិត 1080p រត់ក្នុងល្បឿន 30frames៕