ចំណុច​ខ្លះ​ៗ ដើម្បី​មើល​អាគុយ​រថយន្ត​ថា​ជិត​ខូច ឬ​មិន​សាក​ភ្លើង

  • 2017-10-18 09:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុយ សាខន ជា​គ្រូ​​បណ្ដុះ​បណ្ដាល​បច្ចេកទេស​រថយន្ត​នៅ​សាលា​ JVC បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អា​គុយ​ឡាន​មាន​ពី​​រ​ប្រភេទ ​គឺ​អាគុយ​ស្ងួត​និង​អាគុយ​ទឹក​។

លោក អ៊ុយ សាខន
ចំពោះ​អាគុយ​ស្ងួត​ ពេល​មិន​កាន់​ភ្លើង គេ​អាច​ពិនិត្យ​មើល​លើ​អា​គុយ​​ បើ​មាន​​ពណ៌​បៃតង​ មាន​ន័យ​ថា​ វា​នៅ​មាន​ថាមពល​អាច​នៅ​ប្រើប្រាស់​បាន​​ បើ​ឃើញ​ពណ៌​ក្រហម នោះ​​វា​ជិត​អស់​ថាមពល​ និង​ជិត​ដល់​ពេល​ប្តូរ​ថ្មី​ហើយ​​ តែ​បើ​ពណ៌​ស​​ត្រូវ​តែ​ប្តូរ​ចេញ​តែ​ម្តង​។

លោក​បន្ត​ថា ចំពោះ​អា​គុយ​ទឹក​វិញ ​ពេល​ណា​វា​អស់​គុណភាព​ឬ​ខូច​ អាច​មើល​ឃើញ​ដោយ​ធុងអាគុយ​រាង​ប៉ោង​មាន​ស្នឹម​លើ​ក្បាល​អា​គុយ​ច្រើន​ ហើយ​កម្រិត​ទឹក​អាស៊ីដ​ធ្លាក់​ចុះ ​ឬ​ក៏​រីង​តែ​ម្ដង​ និង​អាច​មាន​ស្នឹម​នៅ​លើ​ក្បាល​អាគុយ។ លើស​ពី​នេះ​ នៅ​ពេល​​ដេរ​បញ្ឆេះ ​វា​មិន​ងាយ​ឆេះ​នោះ​ទេ។ នេះ​បញ្ជាក់​ថា​វា​ជិត​ខូច​ហើយ។ ក្រៅ​ពី​នេះ​វា​ក៏​​នឹង​លោត​​សញ្ញា​បង្ហាញ​នៅ​តាប​ឡូ​រថយន្ត​ថា ​អា​គុយ​មាន​​បញ្ហា​មិន​កាន់​ភ្លើង​ ឬ​មួយ​ឌីណាម៉ូ​មិន​សាក​ភ្លើង​ជាដើម​។

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ ​អាច​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​មក​ពិនិត្យ​បន្ថែម​ក៏​បាន។

ចំពោះ​វិធី​ងាយៗ​ដើម្បី​ថែរក្សា​ លោក​ប្រាប់​ថា​ ​គេ​ត្រូវ​ជ្រើសរើស​ប្រភេទ​អា​គុយ​ឱ្យ​ត្រូវ​នឹង​កម្លាំង​ម៉ាស៊ីន​រថយន្ត​ដែល​ក្រុមហ៊ុន​កំណត់​។ ​ពេល​ដេរ​បញ្ឆេះ​ម្ដង​ជា​ពីរ​ដង​មិន​ឆេះ​ គេ​មិន​ត្រូវ​ព្យាយាម​ដេរ​ទៀត​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អា​គុយ​ឆាប់​ខូច​។

លោក​បន្ថែម​ថា ក្នុង​១​សប្ដាហ៍ ​បើ​មិន​ចេញ​ដំណើរ​ទៅ​ណា​​ ក៏​ត្រូវ​បញ្ឆេះ​រថយន្ត​ពី ​៣​ ទៅ​ ៥ ​នាទី​ ដើម្បី​បំពេញ​ថាមពល​ឡើង​​វិញ។ ក្រៅពី​នេះ ក៏​​ត្រូវ​ដុស​សម្អាត​ក្រចាប់​អា​គុយ (លាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ)​ ​ឱ្យ​បាន​ស្អាត​កុំ​ឱ្យ​វា​មាន​​ស្នឹម​ ឬ​ច្រែះ​នៅ​លើ​ក្បាល​អា​គុយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;