លោក Leo បង្ហោះ​សារ​អរគុណ​ដល់ ចាន់ វឌ្ឍនាកា

  • 2017-10-21 03:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា ឆ្នាំ​២០១៧ នេះ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Leonardo Vitorino បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ដើម្បី​បង្ហាញ​ពី​ការ​អរគុណ ដល់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្រោយពី​ការ​ប្រកាស​ចាកចេញ​ពី​តួនាទី​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែ​តុលា​កន្លង​ទៅ។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​សរសេរ​ថា៖ «ជាថ្មី​ម្ដង​ទៀត នេះ​ជា​កីឡាករ​កំពូល​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​ជាមួយ។ អរគុណ វឌ្ឍនា​កា!»។ លោក​បាន​បង្ហោះ​ជាមួយ​រូបភាព​មួយ​សន្លឹក នៅ​ពេល​ដែល​លោក​កំពុង​ប្រាប់​ទៅ​ដល់​ខ្សែ​ប្រយុទ្ធ​ខាងលើ អំឡុង​ពេល​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Leonardo Vitorino បង្ហោះព្រឹកថ្ងៃទី២១តុលានេះ

ចាន់ វឌ្ឍនាកា ជា​កីឡាករ​ដ៏​សំខាន់​ដែល​លោក Leo តែងតែ​កោះហៅ​មក​ជួយ​ក្រុម​ជម្រើស​ជាតិ ស្រប​ពេល​ដែល​រូបគេ​កំពុង​ប្រកប​អាជីព​នៅ​ក្រុម Fujieda MYFC នៃ​លីគ​លំដាប់​ទី៣​ប្រទេស​ជប៉ុន។ ខ្សែប្រយុទ្ធ​ដែល​ត្រូវ​បាន​ខ្ចី​ជើង​ពី​ក្រុម​បឹងកេត​រយៈ​ពេល ១​រដូវ​កាល​ដដែល បាន​បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​ស្ទើរ​គ្រប់​ការ​ប្រកួត​ដែល​ដឹកនាំ​ដោយ​រូបលោក ក្នុង ៧​ប្រកួត​ដែល​កម្ពុជា​ឈ្នះ១ និង​ចាញ់៦៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;