Ronaldo បំបាក់ Messi និង Neymar យក​ពាន​កីឡាករ​ល្អបំផុត​ក្នុង​លោក

  • 2017-10-23 23:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ប្រចាំ​ឆ្នាំ​២០១៧ ឬ The Best FIFA Men’s Player ក្រោយ​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ ច្រើន​ជាង​បេក្ខភាព ២រូប​ទៀត គឺ Lionel Messi និង Neymar។

Ronaldo បាន​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​ ដល់ទៅ ៤៣,១៦% ខណៈ Messi បាន​តែ ១៩,២៥% និង Neymar ទទួល​បាន ៦,៩៧%។ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត គឺ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើសជាតិ ប្រធាន​ក្រុម​បាល់ទាត់​ជម្រើសជាតិ អ្នកសារព័ត៌មាន​ដែល FIFA ជ្រើសរើស បូក​រួម​ទាំង​ការ​បោះឆ្នោត​ពី​អ្នក​គាំទ្រ​តាម​អនឡាញ​ផងដែរ។

នេះ​ជា​លើក​ទី៥ ហើយ ដែល Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អបំផុត​ក្នុង​លោក (FIFA Ballon d'Or ៣ដង និង The Best FIFA Men’s Player ២ដង) តាម​ស្មើកំណត់ត្រា​របស់ Lionel Messi (FIFA Ballon d'Or ៥ដង)៕

Ronalo និង​​មិត្តស្រី Georgina Rodriguez
Ronaldo និង​ក្រុម​គ្រួសារ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;