ហង្សមាស បញ្ចេញវីដេអូបទចម្រៀង ៤បទចុងក្រោយរបស់ សាន ស្រីឡៃ
- 2017-10-24 07:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្សមាស បញ្ចេញវីដេអូបទចម្រៀង ៤បទចុងក្រោយរបស់ សាន ស្រីឡៃ
ចន្លោះមិនឃើញ
ក្រោយការស្លាប់របស់តារាចម្រៀង សាន ស្រីឡៃ ផលិតកម្មរស្មីហង្សមាសក៏បានបញ្ចេញវីដេអូចម្រៀងទាំងអស់ដែលនាងបានថតចប់ និងមិនទាន់បានថត ដើម្បីឲ្យអ្នកគាំទ្របានទស្សនា។
ក្នុងចំណោមវីដេអូចម្រៀងទាំង ៤បទ ក្នុងនោះមានមួយបទដែល ស្រីឡៃ បានថតសំឡេងក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះមុនរងការបាញ់ប្រហារ ដែលបទនោះមានចំណងជើងថា “រូបពីរជីវិតមួយ”។ ដោយសារបទនេះមិនទាន់បានថតជា MV ផ្លូវការ ខាងផលិតកម្មក៏បានរៀបចំជា MV ដោយចងក្រងស្នាដៃ និងការចងចាំមួយចំនួនរបស់តារាចម្រៀងរូបនេះដាក់បញ្ចូល។
ទស្សនា MV ដែលជាអនុស្សាវរីយ៍ចុងក្រោយរបស់តារាចម្រៀងរូបនេះដូចតទៅ៖
១. បទ “ឈឺចាប់ពីរដងបានហើយ”
២. បទ “ទឹកភ្នែកសាប”
៣. បទ “ទប់ៗខ្លះទៅ”
៤. បទ “រូបពីរជីវិតមួយ”