ជប៉ុន កាត់បន្ថយថ្លៃចំណាយ រៀបចំកីឡាអូឡាំពិក ២០២០
- 2017-11-08 02:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន កាត់បន្ថយថ្លៃចំណាយ រៀបចំកីឡាអូឡាំពិក ២០២០
ចន្លោះមិនឃើញ
ប្រទេសជប៉ុន បានសម្រេចកាត់បន្ថយថ្លៃចំណាយរៀបចំកីឡាអូឡាំពិកឆ្នាំ២០២០ មកត្រឹម ១,៦ពាន់លានដុល្លារ ខណៈដែលពីមុនគម្រោងប្រុងនឹងចំណាយអស់ ១,៩៦ពាន់លានដុល្លារ។
ការកាត់បន្ថយចំនួនទឹកប្រាក់ប្រមាណ ៣៦០លានដុល្លារនេះ នឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរគម្រោងសាងសង់មួយចំនួន ព្រមទាំងដាក់កន្លែងអង្គុយជាលក្ខណៈបណ្ដោះអាសន្នហើយមានតម្លៃធូរថ្លៃជាងមុន។ នេះបើយោងតាមការប្រកាសរបស់មន្ត្រីរៀបចំព្រឹត្តិការណ៍អូឡាំពិកជប៉ុន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
កីឡាអូឡាំពិក ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា។ នេះជាលើកទី២ហើយដែលជប៉ុន នឹងក្លាយជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក ដោយពីមុន ជប៉ុនធ្លាប់រៀបចំម្ដងកាលពីឆ្នាំ១៩៦៤៕