គួច សុគុម្ភៈ នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ ក្នុង​ការ​ប្រកួត​ថ្ងៃ​ស្អែក

  • 2017-11-08 06:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ គួច សុគុម្ភៈ ដែល​ទើបតែ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​សាជាថ្មី នឹង​ត្រូវ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​មីយ៉ាន់ម៉ា។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក ​ប្រាក់ សុវណ្ណារ៉ា។

សកម្មភាពរបស់កីឡាករ គួច សុគុម្ភៈ ប្រកួតមិត្តភាពជាមួយ African All Stars កាលពីថ្ងៃទី៥វិច្ឆិកា
អតីត​គ្រូ​បង្វឹក​ក្លឹប​បឹងកេត​រូប​នេះ បាន​បញ្ជាក់​ថា គួច សុគុម្ភៈ មាន​សមត្ថភាព​​ និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​ក្រុម។ លើស​ពី​នេះ លោក​បន្ត​ថា រូបគេ​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជា​គ្រួ​បង្វឹក​ច្រើន ដែល​ជា​ហេតុ​ធ្វើឲ្យ​រូបគេ​អាច​ជួយ​ណែនាំ​ដល់​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ជំនួស​គាត់ នៅ​ក្នុង​ទីលាន​អំឡុង​ពេល​ប្រកួត ព្រោះ​លោក​នៅ​ក្រៅ​ទីលាន មាន​ការ​ពិបាក​ក្នុង​ការ​ស្រែក​បញ្ជា មិន​ដូច​ប្រធាន​ក្រុម​ឡើយ។
សកម្មភាពរបស់កីឡាករ គួច សុគុម្ភៈ ប្រកួតមិត្តភាពជាមួយ African All Stars កាលពីថ្ងៃទី៥វិច្ឆិកា
សកម្មភាពរបស់កីឡាករ គួច សុគុម្ភៈ ប្រកួតមិត្តភាពជាមួយ African All Stars កាលពីថ្ងៃទី៥វិច្ឆិកា

គួរ​រំឭក​ថា គួច សុគុម្ភៈ បាន​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់ពី​ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែល​ត្រូវ​បាន​ផ្ដល់​តួនាទី​នេះ​ដោយ​អតីត​គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល លោក Leonardo Vitorino។

បន្ទាប់ពី​ជួប​ក្រុម​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី៩​វិច្ឆិកា វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​បន្ត​ស្វាគមន៍​ក្រុម​ហ្សកដានី ​ក្នុង​ការ​ប្រកួត​វគ្គជម្រុះ AFC Asian Cup នា​ថ្ងៃ​ទី១៤ ​វិច្ឆិកា ​ឆ្នាំ​២០១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;