អ្នកស្រី កែ ឡេង បាន​ឡើង​ទៅវគ្គ​បន្ត នៃ​ព្រឹត្តិការណ៍​​ជើង​ឯក​ប៉េតង់​ពិភព​លោក​​ហើយ

  • 2017-11-10 06:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​​​ កែ ឡេង ដែល​ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​២សម័យ​​​ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ការ​ប្រកួត​វិញ្ញាសា​នារី​ទោល​ Shooting ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ខេត្ត​ Kaihua ប្រទេស​ចិន។

អ្នកស្រី កែ ឡេង ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧
វគ្គ​សន្សំ​ពិន្ទុ​នេះ​ប្រកួត​លើក​ទី​១ ​​​អ្នក​ស្រី​បាន​យក​ឈ្នះ​ កីឡា​ការិនី​​ប្រទេស​ Madagascar ១៣-៦ ប្រកួត​លើក​ទី​២​ចាញ់​កីឡា​ការិនី​ប្រទេស​បារាំង​ ៩-១១ ប្រកួត​លើក​ទី​៣​ឈ្នះ​កីឡា​ការិនី​ប្រទេស​ Ecosse ១៣-២ និង​ប្រកួត​លើក​ទី​៤​ចាញ់​កីឡា​ការិនី​ប្រទេស​អ៊ីតាលី​ ១២-១៣​​ ដែល​សរុប​បាន​ ៤៦​ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​​ ៤៣​ប្រទេស។ ដូច្នេះ​មាន​ន័យ​ថា ​វីរនារី​កម្ពុជា​រូប​នេះ​ បាន​ឡើង​វគ្គ​បន្ត​ហើយ។

គួរ​រម្លឹក​ថា ​វិញ្ញាសា​​នារី​វាយ​ទោល​ Shooting ​នេះ​​ អ្នក​ស្រី​ កែ ឡេង ​ធ្លាប់​ឈ្នះ​មេដាយ​មាស​​​​​២​ដង​​​គឺ​លើក​ទី​១​ឈ្នះ​​​នៅ​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​​២០១៣​ និង​លើក​ទី​២​ឈ្នះ​​​​នៅ​ប្រទេស​ថៃ​​ឆ្នាំ​២០១៥​ដែល​ជា​ឆ្នាំ​ការពារ​មេដាយ​មាស​របស់​ខ្លួន​ទី​១​បាន​សម្រេច។ សម្រាប់​ឆ្នាំ​២០១៧​នេះ​ អ្នក​ស្រី​ត្រូវ​ការពារ​ជា​លើក​ទី​២៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;