អស្ចារ្យ! កីឡា​ការិនី​ប៉េតង់​កម្ពុជា កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភពលោក​ទៀតហើយ

  • 2017-11-10 15:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​ប៉េតង់​កម្ពុជា កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​៣ បន្ទាប់​ពី​​យក​ឈ្នះ​ពិន្ទុ​កីឡាការិនីមក​ពី​ប្រទេស​ ៤៣ ផ្សេង​ទៀត ក្នុង​វិញ្ញាសា​នារី​វាយ​ទោល​ Shooting នា​ការ​ប្រកួត​ជើងឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​ចិន ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា​នេះ។

គិត​ទាំង​ម្ដង​នេះ​ទៀត កីឡា​ការិនី​កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​ពិភពលោក ៣ ហើយ ក្នុង​វិញ្ញាសា​នារី​វាយទោល Shooting តាម​ស្មើ​កំណត់ត្រា​កីឡា​ការិនី​បារាំង Angelique Papon ដែល​ធ្លាប់​ឈ្នះ​ក្នុង​ឆ្នាំ ២០០៥, ២០០៧ និង ២០០៩។ ២ដង​កន្លង​មក ដែល​កីឡា​ការិនី​ កែ ឡេង ឈ្នះ​មេដាយ​មាស គឺ​នៅ​ឆ្នាំ​ ២០១៣ និង ២០១៥។

ព័ត៌មាន​លម្អិត​បន្ថែម ខ្លីៗ នឹងចេញផ្សាយ​ជូន​នា​ពេល​បន្ទាប់៕

កីឡា​ការិនី​កែ ឡេង ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៧ នា​ពេល​កន្លង​មក (រូបភាព​នៃ​ការ​ប្រកួត​ប៉េតង់​ពិភពលោក នឹង​ដាក់​ជូន​នា​ពេល​បន្ទាប់)
តារាង​ពិន្ទុ​នៃ​កីឡា​ការិនី​ទាំង​អស់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;