Buffon ថា​ការ​ប្រកួត​ទល់នឹង​ស៊ុយអែត​យប់​នេះ ជា​ជំនួប​ដ៏​តាន​តឹង​បំផុត

  • 2017-11-13 01:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​បំផុត ក្នុង​ការ​ប្រកួត​វគ្គ Playoff ជើង​ទី​ពីរ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ World Cup ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកចាំទី​ដៃ​ស្អិត Gianluigi Buffon ដែល​គ្រោង​ចូលនិវត្តន៍​ក្រោយ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។

Gianluigi Buffon
​ក្រុម​អាហ្ស៊ូរី​អ៊ីតាលី ដែល​បាន​ប្រកួត​ចាញ់​កាលពី​ជើង​ទី​មួយ ដោយ​លទ្ធផល ១-០ ទំនង​ជា​មិន​អាច​កក់​សំបុត្រ​យន្តហោះ​ទៅ​លេង World Cup ជា​លើក​ដំបូង គិត​ចាប់​ពី​ឆ្នាំ​១៩៥៨ ប្រសិនបើ​ពួកគេ​មិន​អាច​យក​ឈ្នះ​នៅ​កីឡដ្ឋាន San Siro ក្នុង​ជើង​ទី​ពីរ ជាមួយ​ក្រុម​ស៊ុយអែត វេលា​ម៉ោង ២:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧។

Buffon បាន​និយាយ​ថា៖ «នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​ពួកយើង ហើយ​ក៏​ពាក់ព័ន្ធ​ជាមួយ​ប្រវត្តិសាស្ត្រ​របស់​ពួកយើង​ផងដែរ។ ខ្ញុំ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​វា​ជា​ពេល​វេលា​ដ៏​តានតឹង​សម្រាប់​ពួក​យើង»

Buffon និងគ្រូបង្វឹកក្រុមអ៊ីតាលី លោក Gian Piero Ventura

អ្នកចាំទី​វ័យ ៣៩​ឆ្នាំ​របស់​ក្លឹប Juventus ដែល​គ្រោង​ចូល​និវត្តន៍​នា​ចុង​រដូវ​កាល​នេះ នឹង​បង្ហាញ​ខ្លួន​លើក​ទី ១៧៥ របស់​ខ្លួន​ឲ្យ​អ៊ីតាលី ពេល​ប៉ះ​ស៊ុយអែត៕

ជំនួបរវាងស៊ុយអែត និង អ៊ីតាលី កាលពីជើងទីមួយ

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;