Buffon យំ​សោកស្ដាយ ដោយសារ​ក្ដី​សង្ឃឹម​លេង World Cup ចុងក្រោយ​ត្រូវ​បញ្ចប់

  • 2017-11-14 01:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី អ្នកចាំទី Gianluigi Buffon បាន​ធ្វើការ​សុំទោស​ដល់​អ្នកគាំទ្រ​ជម្រើស​ជាតិ​អ៊ីតាលី និង​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ជាផ្លូវការ បន្ទាប់ពី​ក្រុម​អ៊ីតាលី​មិន​អាច​ឈាន​ដល់​ជុំ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ FIFA World Cup 2018។

Gianluigi Buffon យំ ក្រោយអ៊ីតាលីធ្លាក់ពី World Cup
គិត​ពី​ឆ្នាំ១៩៥៨​មក នេះ​ជា​លើក​ដំបូង​ដែល អ៊ីតាលី​មិន​បាន​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ បន្ទាប់ពី​ចាញ់​ក្រោម​ថ្វីជើង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ទាំង​ពីរ​ជើង នៅ​វគ្គ Play-off ដោយ​លទ្ធផល ១-០។

ក្រោយ​ចប់​ការ​ប្រកួត ក្នុង​ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន Buffon បាន​ស្រក់​ទឹកភ្នែក ដោយសារ​ការ​សោកស្ដាយ។ អ្នក​ចាំ​ទី​វ័យ ៣៩​ឆ្នាំ​រូបនេះ ក៏​ធ្លាប់​ជួយ​ឲ្យ​ក្រុម​អ៊ីតាលី​លើក​ពាន​រង្វាន់ World Cup ដែរ កាល​ពី​ឆ្នាំ​២០០៦៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;