Lukaku ក្លាយ​ជា​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​របស់​បែលហ្ស៊ិក ក្រោយ​យក​ឈ្នះ​ក្រុម​របស់​អាស៊ី

  • 2017-11-15 04:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Romelu Lukaku បាន​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ដែល​បាន​រក​គ្រាប់​បាល់​បាន​​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Manchester United រូបនេះ​បាន​រក​គ្រាប់​បាល់​ជ័យជម្នះ ១គ្រាប់​ឲ្យ​ក្រុម​របស់​ខ្លួន យក​ឈ្នះ​ក្រុម​ជប៉ុន ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ កាលពី​យប់មិញ។

Lukaku ដែល​មាន​វ័យ​ទើប​តែ ២៤​ឆ្នាំ​បាន​តែត​បញ្ចូល​ទី​របស់​ជប៉ុន នៅ​នាទី​៧២ និង​ជា​គ្រាប់​ទី​៣១ របស់​គេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ផងដែរ។

តារា​បាល់ទាត់​ស្បែក​ខ្មៅ​ខាងលើ ត្រូវ​បាន​រិះគន់​លើ​ចលនា​របស់​គេ នៅ​ពេល​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម ហើយ ៧​ប្រកួត​កន្លង​ទៅ រូបគេ​មិន​ទាន់​អាច​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាងណា Lukaku ​ធ្លាប់​បាន​អះអាង​ថា នឹង​ព្យាយាម​ពង្រឹង​បន្ថែម​លើ​ផ្នែក​ចលនា របស់​គេ​ជាពិសេស​ពេល​បាន​បាល់​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;