មេធាវីក្រសួងមហាផ្ទៃ ដាក់ឈ្មោះថ្នាក់ដឹកនាំ CNRP ម្នាក់ទៀត ចូលក្នុងបញ្ជីហាមឃាត់ធ្វើនយោបាយ
- 2017-11-15 11:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវីក្រសួងមហាផ្ទៃ ដាក់ឈ្មោះថ្នាក់ដឹកនាំ CNRP ម្នាក់ទៀត ចូលក្នុងបញ្ជីហាមឃាត់ធ្វើនយោបាយ
ចន្លោះមិនឃើញ
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាក់ភស្តុតាងបន្ថែមនៅតុលាការកំពូល ជុំវិញបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
មួយថ្ងៃ មុនតុលាការកំពូល បើកសវនាការ លើបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកមេធាវី គី តិច បានដាក់ភស្តុតាងបន្ថែមនៅតុលាការកំពូល ដោយដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១រូបទៀត គឺលោក គង់ គាំ ជូនតុលាការកំពូល ដើម្បីស្នើឲ្យតុលាការ ផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ។
បូករួមទាំងលើកនេះផង ក្រុមមេធាវីក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ សរុប ១១៨ រូប ដើម្បីស្នើឲ្យតុលាការកំពូល សម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ។
សូមរំឭកថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាស្អែកនេះ តុលាការកំពូល គ្រោងនឹងបើកសវនាការជាសាធារណៈ ជំនុំជម្រះលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន ត្រូវបានចោទប្រកាន់ថា “ក្បត់ជាតិ” តាមរយៈការឃុបឃិតនឹងបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕