សម្តេច ហ៊ុន សែន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋរៀនតាមលោក ជា សុផារ៉ា រឿងដាក់កាលបរិច្ឆេទលិខិត
- 2017-11-16 06:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋរៀនតាមលោក ជា សុផារ៉ា រឿងដាក់កាលបរិច្ឆេទលិខិត
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ រៀនតាមលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់កាលបរិច្ឆេទលើលិខិតផ្លូវការផ្ទៃក្នុងទាំងចន្ទគតិ និងសុរិយាគតិ។ សម្តេចលើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅតំបន់រោងចក្រ 7NG ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦វិច្ឆិកា។